អំពើហិង្សាក្នុងគ្រួសារ

និយមន័យ

អំពើ​ហិង្សា​ក្នុង​គ្រួសារ​គឺជា​ទង្វើ​ទាំង​ឡាយ​ណាដែល​បង្ក​ឡើង​ដោយ​ចេតនា​ទៅ​លើ​សមាជិក​គ្រួសារ​ បណ្ដាល​អោយ​មាន​ការ​ឈឺ​ចាប់​ ខាង​ផ្លូវ​កាយ ផ្លូវចិត្ត និង​ ផ្លូវភេទ ដល់​សមាជិក​ណា​ម្នាក់​នៅ​ក្នុង​គ្រួសារ​។

ទម្រង់នៃផលប៉ះពាល់របស់អំពើ​ហិង្សា​ក្នុង​គ្រួសារ

អំពើ​ហិង្សា​ក្នុង​គ្រួសារ​គឺជា​ទម្រង់នៃ​ការ​ប្រឆាំង​ភេទ​ដែល​មាន​រូបភាព​ផ្សេងៗ​គ្នា​ក្នុង​ទ្រុង​ទ្រាយ​ធ្ងន់ធ្ងរ​និង​ជះឥទ្ធិពល​រីក​រាល​ដាល​ក្នុង​សង្គម​ជាតិ​ដែល​បង្ក​អោយ​មាន​ផល​ប៉ះពាល់​​​ដួច​ខាងក្រោម÷​

  1. ការ​ប៉ះពាល់ដល់ជីវិត :​​ មនុស្ស​ឃាដ​ដោយ​អចេតនា​​ ,​ មនុស្ស​ឃាដ​ដោយ​ចេតនា និង​ មនុស្ស​ឃាដ​ដោយ​គិត​ទុក​ជាមុន​។ល។​
  2. ការ​ប៉ះពាល់ដល់បូរណភាពរូបកាយ : ការ​បំពាន​លើ​រូប​រាង​កាយ​ ដោយប្រើអាវុធ ឬ ឥតអាវុធ មានរបួស ឬ​ គ្មានរបួស។ល។
  3. ការធ្វើទារុណកម្ម​ឬ​អំពើ​ឃោរឃៅ​ : ការធ្វើទុកបុក​ម្នេញ បង្កអោយមាន​ការ​ឈឺ​ចុក​ចាប់​ផ្លូវកាយ ផ្លូវចិត្ត សតិអារមណ៏បញ្ញស្មារតីដល់បុគ្គល ក្នុងគ្រួសារ។ល។ 
  4. ការ​ឈ្លានពាន​ខាង​ផ្លូវភេទ​ : ការប្រើហិង្សា​សេពសន្ថវ: ការបៀតបៀនកេរ្តិ៏ខ្មាស ​ការ​ធ្វើ​អាស្រូវភាស។ល។ 

មូលហេតុបណ្តាលអោយមានអំពើ​ហិង្សា​ក្នុង​គ្រួសារ​

  • ចង់បាន​អំណាច​និង​ការ​គ្រប់គ្រងក្នុងគ្រសារ
  • អាងអំណាំចជាមេគ្រួសារនិងកម្លាំងខ្លាំង
  • មិនគោរពសិទ្ធិគ្នា
  • អំណាចនិងតម្លៃមិនស្មើគ្នារវាង​បុរស​និងស្រ្តីដែលផ្តល់អោយដល់សង្គម
  • កេងប្រវ័ញ្ចទ្រព្យសម្បត្តិ(ភាគីនីមួយៗចង់គ្រប់គ្រង)
  • ខ្វះខន្តី បាត់បង់បញ្ញា វង្វេងមិន​ស្គាល់​ជីវិត​ពិតក្នុង​ការ​ដោះស្រាយ​បញ្ហា
  • ការ​ស្ទាក់ស្ទើរ​ក្នុង​ការធ្វើអន្តរាគមន៍ពីមន្ត្រីពាក់ព័ន្ធ
  • ការអនុវត្តច្បាប់នៅមានកម្រិត
  • បុរសមានប្រពន្ធច្រើន
  • ការប្រចណ្ឌ័
  • ការជេរប្រមាថ
  • ការបង្ខំអោយធ្វើតាម។ល។

ផលប៉ះពាល់របស់អំពើ​ហិង្សា​ក្នុង​គ្រួសារ

wait it is coming soon………….

ដកស្រង់ចេញពី÷​ សៀវភៅទម្រង់គ្រូបង្គោលបង្រៀនបន្តដល់សហគមន៏(CWCC)

Posted in violence | Leave a comment

ប្រភេទនៃអំពើហិង្សា

អំពើហិង្សា​អាច​ត្រូវ​បាន​បែង​ចែក​ជា​៣​ប្រភេទបើ​យោង​ទៅ​តាម​លក្ខណះ​នៃ​អ្នកប្រព្រឹត្ត​​ ÷

  1. អំពើ​ហឹង្សា​ដឹកនាំ​ដោយ​ខ្លួនឯង​
  2. អំពើ​ហឹង្សា​រវាង​បុគ្គល​
  3. អំពើ​ហិង្សា​រួម

 

Posted in violence | Leave a comment